សប្ដាហ៍ទី៣ខែកុម្ភៈ កម្ពុជាទទួលបានទេសចរជាង៣៦ម៉ឺននាក់

ក្រសួង​ទេសចរណ៍​ឱ្យ​ដឹង​ថា​ សប្ដាហ៍ទី៣ខែកុម្ភៈ ចាប់ពីថ្ងៃទី១៣-១៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទូទាំងប្រទេសទទួលបានភ្ញៀវទេសចរសរុប៣៦០,១៣៥នាក់ ក្នុងនោះភ្ញៀវជាតិ៣១៣,៦៨២នាក់ ភ្ញៀវបរទេសផ្ទៃក្នុង៤៦,៤៥៣នាក់។

បើយោង​តាម​របាយការណ៍របស់ក្រសួងទេសចរណ៍គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖

* ខេត្តព្រះសីហនុ ៧២,០៥៦នាក់

* ខេត្តត្បូងឃ្មុំ ៦៥,៣៨៥នាក់

* ខេត្តសៀមរាប ៣៩,៨០០នាក់

* រាជធានីភ្នំពេញ ៣៤,២៦៩នាក់

* ខេត្តកំពត ២៥,១៣២នាក់

* ខេត្តបាត់ដំបង ២១,១៩២នាក់

* ខេត្តកំពង់ចាម ១៧,៨៨៤នាក់

* ខេត្តស្វាយរៀង ១៧,៨៦៩នាក់។

គួរការកត់សម្គាល់ថា ចរន្តភ្ញៀវទេសចរក្នុងស្រុកនៅតែបន្តបង្ហាញសញ្ញាវិជ្ជមាន ប្រកបដោយភាពសុទិដ្ឋិនិយមជាមួយចំនួនជាង៣៦ម៉ឺននាក់ក្នុងសប្តាហ៍នេះ ខណៈដែលសប្តាហ៍កន្លងមកកម្ពុជាទទួលបានភ្ញៀវសរុបប្រមាណ​២៩ម៉ឺននាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close