ប៉ូលិសក្រុងប៉ោយប៉ែត ចុះបិទកាស៊ីណូឆាយណាថោន ក្រោយ​មានការចុះផ្សាយ

(បន្ទាយមានជ័យ) ៖ កាលពីព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាដល់លោកវរសេនីយ៍ឯក សៅ សារឿន អធិការ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដឹកនាំកម្លាំងនគរបាលក្រោមឱវាទ ចុះស្រាវជ្រាវ និង ហៅម្ចាស់ទីតាំងការស៊ីណូ មកធ្វើការសួនាំ ព្រមទាំងធ្វើកិច្ចសន្យាបញ្ឈប់ ដើម្បីបិទទីតាំងអាជីវកម្មមួយនេះ ។

ជុំវិញករណីនេះ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជាលទ្ធផល ក្រោយចុះស្រាវជ្រាវពិនិត្យទីតាំងជាក់ស្តែង កាស៊ីណូឆាយណាថោន នៅចំនុចភូមិទួលពង្រ សង្កាត់អូរឬស្សី ជាកាស៊ីណូមានច្បាប់ និងអាជ្ញាប័ណ្ណត្រឹមត្រូវ មានបុគ្គលិកជាពលរដ្ឋខ្មែរបម្រើការងារទីនោះជាច្រើនរូប ហើយកាស៊ីណូនេះ បានបិទទ្វារមិនធ្វើអាជីវកម្មមួយរយះហើយ។

គួរ​បញ្ជាក់ថា កន្លងមកមានរចុះផ្សាយរបស់អង្គភាពសារព័ត៌មាន ក្នុងស្រុកមួយចំនួនថា ទីតាំងមួយនេះបានបើក​លេងដោយខុសច្បាប់ និង​បានអនុញ្ញាតិឲ្យជនជាតិខ្មែរចូលលេង ហេតុនេះហើយ​ទើប​ជាមានការចុះស្រាវជ្រាវ ហើយ​បានរកឃើញថា កាស៊ីណូមួយ​នេះ​បាន​បិទទ្វា​អាជីវកម្មឬបស់ជាង​១០ថ្ងៃមកហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close