សមាគម​អ្នក​ចិញ្ចឹម​សត្វ​ អំពាវនាវ​ឱ្យ​ពលរដ្ឋ​កុំយក​សាច់​កក ទៅបង្កកម្តងទៀត

សមាគម​អ្នក​ចិញ្ចឹម​សត្វ​លេីកឡេីងថា​ ពលរដ្ឋ​អាចទទួលបានសាច់បានរាល់ថ្ងៃ ត្រូវជ្រើសរើសសាច់នៅស្រស់តែតម្លៃអាចថ្លៃជាងសាច់កក (សាច់ក្នុងស្រុក) ព្យាយាមទិញសាច់ពីអ្នកលក់ (ម៉ូយ) រួចហើយយកទៅបង្កក ហើយកាត់ជាដុំៗច្រកថង់បង្កក ពេលត្រូវធ្វើម្ហូបសូមយកសាច់ចេញពីកន្លែងកកទៅដាក់កន្លែងត្រជាក់ធម្មតាដើម្បីឲ្យសាច់នោះទន់ធម្មតាវិញ។

ការធ្វេី​បែបនេះសាច់រក្សាគុណភាពបាន១០០% ដោយកុំយកសាច់កកទៅត្រាំទឹក ឫត្រាំទឹកក្តៅដើម្បីឲ្យទន់ ព្រោះធ្វើបែបនេះនាំឲ្យសាច់បាត់បង់គុណភាព និងអស់ប្រូតេអ៊ីនសំខាន់ៗ ហើយកុំយកសាច់ដែលនៅសល់បង្កកឡើងវិញ។

ប្រសិនបើប្រើសាច់កក ត្រូវព្យាយាមស្វែងរកសាច់នៅមានគុណភាព ហើយមិនអាចយកសាច់ទៅបង្កកឡើងវិញទេ ព្រោះប្រូតេអ៊ីនល្អបានបាត់បង់អស់ ។

បច្ចុប្បន្ននេះសាច់កកបានវាយលុកចូលទីប្រជុំជន ដូច្នេះអ្នកមានចំណូលមធ្យម និងអ្នកធូធាអាចប្រើសាច់កកច្រើនជាងអ្នកក្រ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close