កម្ពុជានឹងមានអាកាសធាតុក្តៅហើយស្ងួត នៅដើមខែមីនានេះ
បើតាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅដើមខែមីនានេះ ពោលគឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ ប្រទេសកម្ពុជា អាចនឹងមានអាកាសធាតុក្តៅ ខណៈបើមានភ្លៀង ក៏ស្ថិតក្នុងកម្រិតតិចតួចបំផុត។
តាមការបញ្ជាក់របស់ក្រសួងធនធានទឹក និងឧតុនិយម ស្ថានភាពនេះ គឺដោយសារតែទ្រនុងសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសានក្នុងកម្រិតខ្សោយបន្តមានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា។
ក្នុងរយៈពេលមួយសប្តាហ៍នេះ តំបន់ទំនាបកណ្តាលសីតុណ្ហភាពអាចឡើងរហូតដល់ ៣៥អង្សាសេ ហើយបើក្នុងករណីមានភ្លៀង ក៏ស្ថិតក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើតែប៉ុណ្ណោះ។
សម្រាប់តំបន់ខ្ពង់រាប ធាតុអាកាសអាចត្រជាក់នៅពេលព្រឹក ហើយសីតុណ្ហភាពអាចនឹងឡើងខ្ពស់បំផុតដល់៣៥អង្សាសេ។
ដោយឡែកតំបន់មាត់សមុទ្រ សីតុណ្ហភាពអាចឡើងខ្ពស់ត្រឹម ៣៣អង្សាសេ ហើយបើក្នុងករណីមានភ្លៀង ក៏ស្ថិតក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើតែប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។