អាជ្ញាធរ​ជាតិ​អប្សរា ដាក់​របាំង​សំណាញ់​ការពារ​សត្វ​ប្រចៀវ នៅ​ប្រាសាទអង្គរវត្ត​

​អាជ្ញាធរ​ជាតិ​អប្សរា បានដាក់​សំណាញ់​ការពារ​សត្វ​ប្រចៀវ​កុំឱ្យ​តោង នៅតាម​ទីតាំង​មួយចំនួន​នៃ​ដំបូល​ប្រាសាទអង្គរវត្ត​។ លោក សយ សុភា​រិន្ទ អ្នកទទួលបន្ទុក​កិច្ចការ​អភិរក្ស​នៅ​ប្រាសាទអង្គរវត្ត នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និង​បុរាណវិទ្យា​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យដឹងថា ការងារ​រៀបចំ​ដាក់​សំណាញ់​ការពារ​សត្វ​ប្រចៀវ​នៅ​ប្រាសាទអង្គរវត្ត ក្រុមការងារ​បានរៀបចំ​ច្រើន​កន្លែង​មកហើយ ដូចជា នៅ​រួត​បាកាណ និង​រួត​ព្រះ​ពាន់​នៃ​ប្រាសាទអង្គរវត្ត​។

​ប៉ុន្តែ​ដោយ​សង្កេតឃើញថា ខ្លោងទ្វារ​ខាងលិច​ប្រាសាទអង្គរវត្ត មាន​សត្វ​ប្រចៀវ​មក​រស់នៅ​ច្រើន ហើយ​បាន​នោម និង​លាមក​ធ្វើឱ្យ​ថ្ម​ប្រាសាទ​ពុកផុយ និង​ធុំក្លិន​ដល់​ភ្ញៀវទេសចរ​ផង​។​

​សូមបញ្ជាក់ថា ការដាក់​សំណាញ់​ពេលនេះ សរុប​មាន​ចំនួន ១៦0​ម៉ែត្រការ៉េ ដែល​អនុវត្ត​ក្នុង​ខែកុម្ភៈ​២០២៣ និង​បញ្ចប់​នៅ​ខែមីនា ឆ្នាំ​២០២៣៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close