អាជ្ញាធរ​ជាតិ​អប្សរា ធ្វើការ​ជួសជុល​កម្រាល​ថ្មភក់​ជ្រុង​និរតី នៅ​ជាន់​លើ​បង្អស់​របស់​ប្រាសាទប្រែរូប​

ក្រុម​អ្នកបច្ចេកទេស​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និង​បុរាណវិទ្យា​អាជ្ញាធរ​ជាតិ​អប្សរា កំពុងធ្វើការ​ជួសជុល​ឡើងវិញ កម្រាល​ថ្មភក់​នៅ​ជ្រុង​និរតី​នៃ​ជាន់​លើ​បង្អស់​នៃ​ប្រាសាទប្រែរូប​ដែល​រង​ការ​ខួច​ខាត​។

​ការងារ​ជួសជុល​នេះ ក្រុម​អ្នកបច្ចេកទេស​នឹងធ្វើ​កា​រ​រើ​កម្រាល​ថ្មភក់​ដែល​រំកិល​ញែក​ចេញពី​ទីតាំង​ដើម​ទាំងនោះ ដើម្បី​សម្អាត​និង​ពង្រឹង​ស្រទាប់​ថ្មបាយក្រៀម​ផ្នែក​ខាងក្រោម និង​រៀប​ផ្គុំ​កម្រាល​ថ្មភក់​ទៅតាម​ទីតាំង​ដើម​វិញ ព្រមទាំង​បិទ​បាយអ តាម​ចន្លោះប្រហោង​ការពារ​ជម្រាប​ទឹក​ផងដែរ​។ នេះ​គឺជា​ផ្នែក​មួយ​នៃ​កិច្ចការ​អភិរក្ស ដែល​អាជ្ញាធរ​ជាតិ​អប្សរា​បាន​អនុវត្តន៍​ជាប្រចាំ ក្នុង​គោល​គំនិត​ដើម្បី​ថែរក្សា លើក​តម្លៃ​ប្រាសាទ​ផង និង​ដើម្បី​រក្សាសុខ​សុវត្ថិភាព​ដល់​ភ្ញៀវទេសចរ​ផង​។​

​សូមបញ្ជាក់ថា ប្រាសាទប្រែរូប​ត្រូវបាន​កសាងឡើង​នា​ចុង​សតវត្សរ៍​ទី​១០​ក្នុង​គ​.​ស​.៩៦១ ដោយ ព្រះបាទ​រាជេន្ទ្រ​វរ្ម័នទី​២ ប​ច្ឆា​មរណៈ ព្រះនាម «​សិវ​លោក​»​ដើម្បី​ឧទ្ទិស​ថ្វាយ​ចំពោះ​លទ្ធិ​ព្រហ្មញ្ញសាសនា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close