ឯកឧត្តមរដ្ធមន្ត្រី ធនធានទឹក នាំរថយន្តទៅប្រគល់អោយប្រធានមន្ទីរចំនួន៥ខេត្ត
ព្រឹកថ្ងៃសុក្រ ១៤កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០១៨ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចែករថយន្តដឹក-ស្ទូច ជាលើកទី ៣ ជូនដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ចំនួន ០៥ មាន ៖ ខេត្តកំពត កំពង់ឆ្នាំង ក្រចេះ កំពង់ស្ពឺ និងខេត្តឧត្តរមានជ័យ ដើម្បីយកទៅប្រើប្រាស់សម្រាប់បម្រើដល់ការងារបង្កបង្កើនផល ដែលជាអត្ថប្រយោជន៍ អាចដឹកជញ្ជូនសម្ភារៈ ម៉ាស៊ីនបូមទឹក-ប្រេងឥន្ធនៈ លើកបិទ-បើកទ្វារទឹកណាដែលមានបញ្ហា ដែលជាមធ្យោបាយយ៉ាងមានប្រសិទ្ធភាព ។
នេះបង្ហាញឲ្យឃើញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ពិសេសការធ្វើវិមជ្ឈការ និងវិសហមជ្ឈការដល់ថ្នាក់ក្រោមជាតិ ដែលដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។