ក្រិច​៖ ករណី​រថភ្លើង​បុក​គ្នា ស្លាប់​មនុស្សជិត ៦០​នាក់ ផ្ទុះ​ការតវ៉ា ជា​អំពើហិង្សា

​អាថែន​៖ នាយក​ស្ថានីយ​រថភ្លើង នៅ​ប្រទេស​ក្រិ​ក រង​ការចោទប្រកាន់​ពីបទ​ធ្លាក់​ផ្លូវដែក ខណៈ​នាយករដ្ឋមន្ត្រី​ស្វែងរក​ការលើកលែងទោស ប៉ុន្តែ​ការ​បាតុកម្ម​តវ៉ា​នៅតែ​បន្តធ្វើ​។​

​ម្ចាស់​ស្ថានីយ ដែល​ជាប់​ពាក់ព័ន្ធ​នៅក្នុង​ការធ្លាក់​ផ្លូវដែក​ដ៏​សាហាវ​បំផុត​របស់​ប្រទេស​ក្រិ​ក ស្លាប់​មនុស្ស យ៉ាងហោចណាស់ ចំនួន​៥៨ នាក់ ត្រូវបាន​ចោទប្រកាន់ និង​ចាប់ឃុំខ្លួន កាលពី​ថ្ងៃអាទិត្យ ពោលគឺ​នៅ​ប៉ុន្មាន​ម៉ោង បន្ទាប់ពី​នាយករដ្ឋមន្ត្រី​បា ន​ស្នើសុំ​ការ​អភ័យទោស​ចំពោះ​គ្រោះមហន្តរាយ​នេះ​។​

​នៅតាម​ដងផ្លូវ ការខឹង​សម្បារ​ជា​សាធារណៈ​ចំពោះ​អ្នកស្លាប់​បាន​ផ្ទុះ​ឡើងជា​អំពើហិង្សា ក្នុង​បាតុកម្ម ដើម្បី​តវ៉ា​ចំពោះ​ការធ្វេសប្រហែស​ដ៏​យូរ​នៃ​សុវត្ថិភាព​ផ្លូវដែក និង​ដើម្បី​កាន់ទុក្ខ​ជនរងគ្រោះ​។​

​ប្រភព​ផ្លូវច្បាប់​បាន​ប្រាប់ AFP ថា មេ​ស្ថានីយ​រថភ្លើង អាយុ ៥៩ ឆ្នាំ ដែល​ត្រូវបាន​គេ​ដាក់ឈ្មោះថា វ៉ា​ស៊ី​ល​លី​ស (Vassilis Samaras) ត្រូវបាន​ចោទប្រកាន់ ទាក់ទង​នឹង​តួនាទី​របស់លោក នៅក្នុង “​ការស្លាប់​របស់​មនុស្ស​មួយចំនួនធំ​” ហើយ​ត្រូវបាន​ចាប់ខ្លួន​។ នៅក្រោម​ច្បាប់​ប្រទេស​ក្រិច បទល្មើស​នេះ​ត្រូវ​ផ្តន្ទាទោស​ពី ១០​ឆ្នាំ ទៅមួយ​ជីវិត​។​

​កាលពី​ព្រឹក​ថ្ងៃអាទិត្យ មុន​ពិធី​គោរព​វិញ្ញាណក្ខន្ធ​នៅ​រដ្ឋធានី​អាថែន នាយករដ្ឋមន្ត្រី គី​រី​យ៉ា​កូ​ស មី​ត​សូ​តា​គីស ( Kyriakos Mitsotakis ) បាន​សរសេរ​សារ​ផ្ញើ​ទៅកាន់​ប្រជាជាតិ​។​

​លោក​បានសរសេរថា “​ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី ខ្ញុំ​ជំពាក់​ករណីនេះ ដល់​មនុស្ស​គ្រប់គ្នា ប៉ុន្តែ​ជាពិសេស​ចំពោះ​សាច់ញាតិ​ជនរងគ្រោះ (​សុំ​) ការលើកលែងទោស​”​។​

​លោក មី​ត​សូ​តា​គីស (Mitsotakis) បាន​សរសេរ​នៅក្នុង​សារ​បង្ហោះ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​ថា “​សម្រាប់​ប្រទេស​ក្រិច ឆ្នាំ ២០២៣ រថភ្លើង​ពីរ​ដែល​ធ្វើដំណើរ​ក្នុងទិសដៅ​ផ្សេងគ្នា​មិនអាច​រត់​លើ​ខ្សែបន្ទាត់​តែមួយ​បានទេ ហើយ​គ្មាន​នរណាម្នាក់​កត់សម្គាល់​ទេ​” ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close