ឯកអគ្គរដ្ឋទូតកូរ៉េថ្មី សន្យាពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ជាមួយកម្ពុជា

ភ្នំពេញ៖ ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ភឿង សកុណា ទទួលជួបសម្តែងការគួរសមជាមួយឯកឧត្តមបណ្ឌិត PARK Jung-Wook ដែលត្រូវបានរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ តែងតាំងជាឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា។

នៅក្នុងអង្គជំនួបពិភាក្សានេះលោកជំទាវរដ្ឋមន្ត្រីបានលើកឡើងពីកិច្ចសហប្រតិបត្តិការដ៏ល្អជាច្រើនលើវិស័យវប្បធម៌ជាមួយនិងសាធារណរដ្ឋកូរ៉េតាមរយៈដៃគូនានា ដែលមានដូចជាការជួសជុលប្រាសាទមួយចំនួននៅតំបន់អង្គរ កិច្ចសហប្រតិបត្តិការជាមួយនិងសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង និង សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។

ជាការឆ្លើយតបឯកឧត្តមឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណចំពោះលោកជំទាវរដ្ឋមន្ត្រីដែលបានអនុញ្ញាតអោយឯកឧត្តមមកជួបសម្តែងការគួរសម និងពិភាក្សាការងារ ។ ឯកឧត្តម សន្យានឹងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ រវាងប្រទេសទាំងពីរនៅក្នុងអាណត្តិការទូតរបស់ឯកឧត្តម៕

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close