កូរ៉េខាងជើង បាញ់​មី​ស៊ី​ល​ផ្លោង ជាការ​បាញ់​លើកចុងក្រោយ​បង្អស់​រប​ស់​ខ្លួន មុន​សមយុទ្ធ​យោធា​រួមគ្នា​រវាង​កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក​

​សេ​អ៊ូ​ល​៖ យោធា​កូរ៉េខាងត្បូង នៅ​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០២៣ បាន​លើកឡើងថា កូរ៉េខាងជើង បាន​បាញ់​មី​ស៊ី​ល​ផ្លោង​រយៈ​ចម្ងាយ​ខ្លី​មួយ ដែល​វា​គឺជា​ការបាញ់​លើកចុងក្រោយ​បង្អស់​រប​ស់​ទីក្រុង​ព្យុងយ៉ាង ពោលគឺ​ប៉ុន្មាន​ថ្ងៃ​មុនពេល​កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក​ចាប់ផ្តើម​សមយុទ្ធ​យោធា​រួមគ្នា​។

​ទំនាក់ទំនង​រវាង​កូរ៉េ​ទាំងពីរ​កំពុងស្ថិត​នៅក្នុង​ស្ថានភាព​មួយ​ដ៏​អាក្រក់​បំផុត​ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍​មកនេះ ដោយ​កូរ៉េខាងជើង​បានធ្វើ​តេស្ត​បាញ់​មី​ស៊ី​ល និង​បានបង្ហាញ​ពី​ចរិត​បង្កហេតុ​របស់ខ្លួន​ជា​បន្តបន្ទាប់​។ ជាការ​ឆ្លើយតប ទីក្រុង​សេ​អ៊ូ​ល​បាន​នឹង​កំពុង​បង្កើន​កិច្ចសហប្រតិបត្តិការ​ផ្នែក​សន្តិសុខ​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន​កាន់តែខ្លាំង​បន្ថែមទៀត​។​

​អគ្គសេនាធិការ​ចម្រុះ​របស់​ទីក្រុង​សេ​អ៊ូ​ល បាន​លើកឡើងថា ខ្លួន​បាន​រកឃើញ​ការបាញ់​បង្ហោះ​មី​ស៊ី​ល​ផ្លោង​រយៈ​ចម្ងាយ​ខ្លី​មួយ​ចេញពី​កំពង់ផែ​នាទី​ក្រុង​ណា​ម​ប៉ូ (Nampo) ភាគ​ខាងលិច​កូរ៉េខាងជើង នៅវេលា​ម៉ោង ៦ និង ២០ នាទី​ល្ងាច​។ លោក​បាន​បន្ថែមថា «​យោធា​របស់​យើង​បាន​រក្សា​ជំហរ​ត្រៀមខ្លួន​យ៉ាង​ពេញលេញ​រួចជាស្រេច រួមទាំង​មាន​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ​ជាមួយ​សហរដ្ឋអាមេរិក ដើម្បី​ពង្រឹង​ការឃ្លាំមើល និង​បង្កើន​ការប្រុងប្រយ័ត្ន​ខ្លាំង​បំផុត​»​។​

​គួររំលឹកថា កូរ៉េខាងជើង បាន​អះអាង ជា​យូរ​មកហើយ​ថា កម្មវិធី អាវុធ នុយក្លេអ៊ែរ និង មី​ស៊ី​ល របស់ ខ្លួន គឺធ្វើឡើង សម្រាប់ តែ​ការពារ ខ្លួន​ប៉ុណ្ណោះ​។ ហើយ​កូរ៉េខាងជើង ក៏បាន លើក ឡើង​ផងដែរ អំពី សមយុទ្ធ យោធា​រវាង អាមេរិក និង កូរ៉េខាងត្បូង ដោយបាន ពណ៌នា ថា វា គឺជា ការហាត់​សម​យោធា សម្រាប់ ធ្វើការ ឈ្លានពាន​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close