យប់មិញឆេះរាជដំណាក់ខេត្តសៀមរាប តែសមត្ថកិច្ចគ្រប់គ្រងស្ថានការណ៍បាន

កាលពីវេលាម៉ោង​ប្រមាណ១០យប់ថ្ងៃទី១២ ខែមីនា ឆ្នាំ​២០២៣ ព្រះរាជដំណាក់ខេត្តសៀមរាប ត្រូវ​បានអគ្គិភ័យឆាបឆេះ។

យ៉ាងណាបើតាម​រដ្ឋបាលខេត្តសៀមរាប អគ្គិភ័យនេះ បានឆាបឆេះអាគារមួយ នៃព្រះរាជដំណាក់សៀមរាប ដែលជាកន្លែងជាទីសក្ការដ៏ខ្ពង់ខ្ពស់បំផុត នៅវេលាម៉ោងប្រមាណ ១០:០៥នាទីយប់ ។ តែស្ថានភាពពេលនេះ កម្លាំងសមត្ថកិច្ចបានជួយអន្តរាគមន៍ភ្លាមៗ រហូតគ្រប់គ្រងបានទាំងស្រុង ។

នៅមិនទាន់មានការបញ្ជាក់ពីមូលហេតុនៃការឆាបឆេះនេះនៅឡើយទេ ហើយ​ចំពោះការខូចខាតវិញ នៅ​មិន​ទាន់ដឹងនោះដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close