សម្តេច​តេជោ​ណែនាំ​ឱ្យ​ប្រុងប្រយ័ត្នល្បិចបោកឱ្យ​ផ្ញើលុយតាមធនាគារ ABA តាមរយៈ Telegram

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញេី​សារសំឡេងពាក់ព័ន្ធនឹងល្បិចបោកប្រាស់ឱ្យសម្ដេចផ្ញើលុយតាមធនាគារ ABA តាមរយៈ Telegram ដោយប្រើប្រាស់រូបលោកឧកញ៉ា ឃុន សៀ ឱ្យបាញ់លុយទៅពួកគេ ដែលជនឆបោកនេះកំពុងឈរជើងនៅតៃវ៉ាន់។

សម្តេច​តេជោ​លេីកឡេីងថា​ ​ជនបោកប្រាស់ប្រហែលជាមិនដឹងថាការផ្ញើសារមកលេខទូរស័ព្ទនេះ ជាលេខរបស់នាយករដ្ឋមន្រ្តីនោះទេ​ ។ យោងលើការស្រាវជ្រាវ អ្នកនេះឈរជើងនៅតៃវ៉ាន់ ប៉ុន្តែគេបានផ្ញើ Telegram ហើយដែលប្រើប្រាស់ រូបរបស់​ឧកញ៉ា ឃុន សៀ ដើម្បីឲ្យផ្ញើប្រាក់ទៅទីនោះ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close