ក្រសួង បញ្ជាក់​ពី​មូលហេតុ​ឆេះ​ព្រះរាជដំណាក់​តូច ខេត្តសៀមរាប គឺ​បណ្ដាលមកពី ទុស្សេ​ខ្សែភ្លើង​

​ក្រសួងព្រះបរមរាជវាំង ចេញ​សេចក្តីប្រកាស​ព័ត៌មាន បញ្ជាក់​ពី​មូលហេតុ​ឆេះ​ព្រះរាជដំណាក់​តូច ខេត្តសៀមរាប គឺ​បណ្ដាលមកពី ទុស្សេ​ខ្សែភ្លើង​។​

​សូមជម្រាបថា បើតាម​រដ្ឋបាល​ខេត្តសៀមរាប អគ្គិភ័យ​បាន​ឆាបឆេះ​អាគារ​មួយ នៃ​ព្រះរាជដំណាក់​សៀមរាប ដែលជា​កន្លែង​ជាទី​សក្ការ​ដ៏​ខ្ពង់ខ្ពស់​បំផុត នៅវេលា​ម៉ោង​ប្រមាណ ១០:០៥​នាទី​យប់ ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២៣​។ ហើយ​ភ្លាមៗ សមត្ថកិច្ច​បាន​ជួយ​អន្តរាគមន៍ រហូត​គ្រប់គ្រង​បាន​ទាំងស្រុង ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close