គ្រោះ​បាក់​ដី​មួយកន្លែង បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៨​នាក់ នៅ​ភាគ​ខាងជើង​ប្រទេស​ប្រេ​ស៊ី​ល

​ប្រេ​ស៊ី​ល​៖ មនុស្ស​៨​នាក់​បាន​ស្លាប់​បន្ទាប់ពី​ការបាក់​ដី​មួយ បានកើត​ឡើង​នៅ​ភាគ​ខាងកើត​នៃ​ទីក្រុង Manaus រដ្ឋធានី​នៃ​រដ្ឋ Amazon ភាគ​ខាងជើង​ប្រទេស​ប្រេ​ស៊ី​ល​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ចន្ទ​នេះ​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន​ស៊ីន​ហួរ នៅ​ថ្ងៃ​ចន្ទ ទី​១៣ ខែមីនា ឆ្នាំ​២០២៣​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​ថា សាកសព​ជនរងគ្រោះ​ត្រូវបាន​ស្រង់​ចេញពី​កន្លែង​គ្រោះមហន្តរាយ រួមទាំង​កុមារ​៤​នាក់ ដោយ​បន្ថែមថា សាកសព​ម្តាយ និង​កូនស្រី​ត្រូវបាន​រកឃើញ​នៅក្រោម​គំនរ​បាក់បែក​។​

​នាយកដ្ឋាន​ពន្លត់អគ្គីភ័យ​ក្នុង​តំបន់​បាន​និយាយថា ក្នុងអំឡុងពេល​ការបាក់​ដី ផ្ទះ​ចំនួន​ប្រាំបួន​ខ្នង​ត្រូវបាន​វាយប្រហារ​ដោយ​ភក់​ពី​ការបាក់​ដី​។ ក្រុម​អ្នក​ជួយសង្គ្រោះ និង​អ្នក​នៅក្បែរនោះ​កំពុង​បន្ត​ស្វែងរក​អ្នក​នៅរស់​៕​

ប្រភព៖ Fresh News

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close