នគរបាលខេត្តតាកែវកំពុងតាមចាប់ចោរលួចម៉ូតូនៅស្រុកត្រាំកក់ ក្រោយផ្តួលម៉ូតូចោលពេលសមត្ថកិច្ចដេញ
នៅថ្ងៃអង្គារ វេលាម៉ោង ៩.៣០នាទី មានករណីអំពើលួច(ម៉ូតូ)មួយករណីកើតឡើងនៅចំណុចមុខតូបលក់ដូរលើផ្លូវលំ ក្នុងភូមិទួលការ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ បង្កឡើងដោយជនសង្ស័យចំនួន០២នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥ ពណ៌ក្រហមសេរី ២០១៩ឡើងតែម ២០២២ ពាក់ផ្លាកលេខភ្នំពេញ 1GQ-7243 បានធ្វើសកម្មភាពលួចយកម៉ូតូមួយគ្រឿងម៉ាកសេ.១២៥ ពណ៌ខ្មៅ សេរី ២០១៩ ពាក់ផ្លាកលេខតាកែ1s.0393 ជារបស់ជនរងគ្រោះឈ្មោះ ជឿន ឆាន្នី ភេទប្រុស អាយុ ២៥ឆ្នាំនៅភូមិទួលរកា ឃុំជាងទង ស្រុកត្រាំកក់ខេត្តតាកែវ ខណៈពេលដែលជនរងគ្រោះទុកម៉ូតូប្រហែសមិនដកកូនសោរ ហើយចូលទិញឥវ៉ាន់ តែពេលធ្វើសកម្មភាពជនរងគ្រោះបានឃើញភ្លាមៗ បានស្រែករកជំនួយ។
កម្លាំងប៉ុស្តិ៍រដ្ឋបាលដែលល្បាតតាមដងផ្លូវជួយធ្វើអន្តរាគមន៍ភ្លាមៗ ដេញតាមរហូតមកដល់ចំណុចផ្លូវឆ្លងស្ទឹងស្លាគូ ស្ថិតក្នុងភូមិមឿងចារ្យ ជនសង្ស័យទាំង០២នាក់បានផ្ដួលម៉ូតូ របស់ខ្លួន និងម៉ូតូរបស់ជនរងគ្រោះចោលនៅមាត់ស្ទឹង រួចរត់ឆ្លងស្ទឹងគេចខ្លួនបាត់។
បច្ចុបន្ន ម៉ូតូជនរងគ្រោះសមត្ថកិច្ចបានប្រគល់ជូនម្ចាស់ដើមវិញរួចហើយ រីឯវត្ថុតាងម៉ូតូជនសង្ស័យបានរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដើម្បីកសាងសំណុំរឿងនមស្រាវជ្រាវអត្តសញ្ញាណជនល្មើសចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។