រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​៖ រថភ្លើង​ល្បឿន​លឿន​គួ​ន​មិញ​-​វៀងចន្ទន៍ ជា​ក្តីសង្ឃឹម​នៃ​លំហូរ​ទេសចរ​មក​កម្ពុ​ជា​

​វៀងចន្ទន៍​៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ថ្លែងថា រថភ្លើង​ល្បឿន​លឿន​គួ​ន​មិញ​-​វៀងចន្ទន៍ ជា​ក្តីសង្ឃឹម​នៃ​លំហូរ​ទេសចរ​មក​ប្រទេស​កម្ពុជា នា​ថ្ងៃ​អនាគត​។​

​គួរ​ជម្រាប​ថា ក្នុង​ខែមីនា ឆ្នាំ​២០២៣​នេះ ឯកឧត្ដម ថោង ខុន បាន​ដឹកនាំ​ប្រតិភូ​ក្រសួងទេសចរណ៍​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ឡាវ ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ​ទេស​ចរណ៍​រវាង​ប្រទេស​ទាំងពីរ​។​ ​នាឱកាស​នោះ ឯកឧត្ដម​បានធ្វើ​ដំណើ​រ​តាម​រថភ្លើង​ល្បឿន​លឿន​រត់​ពី​វៀង​ចន្ទ​ទៅ​ហ្លួងព្រះបាង​។​

​ឯកឧត្ដម​បាន​ថ្លែងថា «​រថភ្លើង​ល្បឿន​លឿន​រត់​ពី​វៀង​ចន្ទ​ទៅ​ហ្លួងព្រះបាង ឆ្លងទៅ​ទីក្រុង​គួ​ន​មិញ ខេត្ត​យូ​ណាន (​ប្រទេស​ចិន​) មាន​អ្នកដំណើរ​ឡាវ ថៃ​ជិះ​ច្រើន​ទៅលេង​ចិន និង​អ្នកដំណើរ​ចិន​មកកាន់​ឡាវ និង​ថៃ​។ នេះ​បង្ហាញ​ពី​ក្តីសង្ឃឹម​នែ​លំហូរ​ទេសចរ​មក​កម្ពុ​ជា​នៅ​ថ្ងៃមុខ​។

​មាន​មនុស្ស​ច្រើម​ន​ណាស់​ចូលចិត្ត​ធ្វើដំណើរ​។ ថ្លៃ សំបុត្រ​ថោក​ហើយ​សុវត្ថិភាព​»​។​ ​ភាគី​កម្ពុជា​-​ឡាវ​ក៏បាន​ជំរុញ​ឲ្យ​មានការ​សម្រួលការ​ធ្វើដំណើ​រ​ឆ្លងកាត់​ព្រំដែន ដើម្បី​ជំ​រុណ​កំណើន​ទេសចរ​ទៅវិញទៅមក​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close