ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​កម្ពុជា អង្គរ អ៊ែរ ប្រកាស​ពី​ជើងហោះហើរ​ថ្មី​មួយ​រវាង​ភ្នំពេញ និង​ទីក្រុង​ម៉ា​កាវ ប្រទេស​ចិន​

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២៣​នេះ ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​កម្ពុជា អង្គរ អ៊ែរ បានប្រកាស​អំពី​ជើងហោះហើរ​ថ្មី​មួយ​រវាង រាជធានី​ភ្នំពេញ និង​ទីក្រុង​ម៉ា​កាវ សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែលមាន​ជើងហោះហើរ​លេខ K6 196 ដោយ​ប្រើ​យន្តហោះ​ប្រភេទ Airbus A320 ហើយ​ត្រូវ​ចេញដំណើរ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ម៉ោង ០៩:២០ ត្រូវ​ចុះចត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ម៉ា​កាវ នៅ​ម៉ោង ១៣:០០ យន្តហោះ​ត្រឡប់មកវិញ​នៅ​ម៉ោង ១៤:០០ ហើយ​មកដល់​រាជធានី​ភ្នំពេញ នៅ​ម៉ោង ១៥:៤៤០​។​

​សូម​ជម្រាប​ផងដែរ​ថា កម្ពុជា អង្គរ អ៊ែរ នឹងមាន​ប្រតិបត្តិ​ការហោះហើរ​ត្រង់​ទៅ​ទីក្រុង​ម៉ា​កាវ​ម្តងទៀត នៅ​ថ្ងៃទី​២២ ខែមីនា ហើយ​ចាប់ពី​ថ្ងៃទី​២៩ ខែមីនា ដល់​ថ្ងៃទី​០៦ ខែឧសភា ឆ្នាំ​២០២៣ ក្រុមហ៊ុន​នឹង​ហោះហើរ​ទៅកាន់​ទីក្រុង​ម៉ា​កាវ​ចំនួន ២​ជើង​ក្នុង​មួយ​សប្តាហ៍ នៅ​រៀងរាល់ថ្ងៃ​ពុធ និង​ថ្ងៃ​សៅរ៍​។ ទន្ទឹមនឹងនេះ ក្រៅពី​ជើងហោះហើរ​ទៅ​ទីក្រុង​ម៉ា​ការ ក្រុមហ៊ុន​ក៏​នៅមាន​ជើងហោះហើរ​ផ្សេងទៀត ពី​ភ្នំពេញ​ទៅកាន់​ប្រទេស​ចិន​ដូចជា​៖ ក្វាង​ចូ​វ ចិន​ចូ​វ ណាន​នី​ង ហៃ​គូ និង​សៀង​ហៃ​ផងដែរ​៕​

ប្រភព៖ Fresh News

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close