អាជ្ញាធរខណ្ឌ​​ទួលគោក​ ព្រមានហាងបេប៊ីអោតឡេត ទទួលខុសត្រូវ​ ចំពោះ​ការចាក់បេតុងហ៊ុំដើមឈើ 4ដើម​ប្រសិន​បេី​ដេីម​ឈេី​នោះងាប់

នៅព្រឹកនេះ​លោក​អភិបាល​រង​ខណ្ឌ​ទួលគោក​ចុះណែនាំ ហាងបេប៊ីអោតឡេត បំពានលើចិញ្ចើមផ្លូវ ចាក់បេតុងហ៊ុំដើមឈើសាធារណៈចំនួន 4ដើម នៅផ្លូវ 289 ក្នុងសង្កាត់ បឹងកក់2។

អភិបាល​រង​ខណ្ឌ​ទួលគោក​បាន​ ឲ្យរុះរើបេតុងនោះចេញវិញ និងរៀបចំឲ្យមានសោភ័ណ្ឌភាពល្អដូចដើម ព្រមទាំងធ្វើកំណត់ហេតុណែនាំ មិនអនុញ្ញាតឲ្យមានការធ្វើបែបនេះម្តងទៀតឡើយ ក្នុងករណីម្ចាស់ហាងមិនសហការណ៍និងធ្វើឲ្យប៉ះពាល់ ឬងាប់ដើមឈើខាងលើនេះ និងត្រូវទទួលខុត្រូវចំពោះមុខច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close