ឃាត់ខ្លួន​មនុស្ស​២​នាក់ ករណី​បើកបរ​រថយន្ត​បញ្ច្រាសទិស​ចរាចរណ៍ លើផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ ដើម្បី​អប់រំ និង​ផាកពិន័យ​តាមច្បាប់

​កាលពី​ថ្ងៃទី​១៩ និង​២០ ខែមីនា ឆ្នាំ​២០២៣ មាន​រថយន្ត​ពីរ​គ្រឿង បាន​បើកបរ​បញ្ច្រាសទិស​ចរាច​រណ៍ លើផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ​។ បន្ទាប់មក ក្រុមការងារ​ផ្លូវ​ល្បឿន​លឿន ដោយ​សហការ​ជាមួយ​នគរបាល​ចរាចរណ៍​ផ្លូវគោក បានធ្វើ​ការឃាត់​រថយន្ត និង​អ្នកបើកបរ ដើម្បី​អប់រំ និង​ផាកពិន័យ​តាម​នីតិវិធី​ច្បាប់​។​

​ការបើកបរ​បញ្ច្រាសទិស​ចរាចរណ៍ មិន​ថា​នៅលើ​ផ្លូវ​ល្បឿន​លឿន ឬ​ផ្លូវ​ប្រភេទ​ណា​នោះទេ វា​ជា​ការបំពានច្បាប់​ចរាចរណ៍​យ៉ាងធ្ងន់ធ្ងរ និង​ប្រមាថ​អាយុជីវិត​ខ្លួនឯង និង​អ្នកដទៃ​។

​ក្រសួង សូម​អំពាវនាវ​សារជាថ្មី ដល់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់រូប ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឱ្យបាន​ខ្ជាប់ខ្ជួន កុំ​បើកបរ​បញ្ច្រាសទិស​ចរាច​រណ៍ ប្រើប្រាស់​គន្លង​ចរាចរណ៍​ឱ្យបាន​ត្រឹមត្រូវ និង​ជៀសវាង​ការប្រព្រឹត្ត​ល្មើស​នានា ដើម្បី​ចូលរួម​រក្សាសុខ​សុវត្ថិភាព​ពេលធ្វើ​ដំណើរ​របស់​យើងទាំងអស់គ្នា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close