ក្រៀល ជាប្រភេទសត្វកំពុងទទួលរងការគំរាមកំហែង នៅលើពិភលោក
សត្វក្រៀល ជាប្រភេទសត្វ ដែលកំពុងទទួលរងការគំរាមកំហែង (VU) លើពិភលោក ក្នុងបញ្ជីក្រហម IUCN វាមានវត្តមានពេញមួយឆ្នាំ នៅប្រទេសកម្ពុជា ភាគច្រើនរស់នៅតាម តំបន់វាលទំនាបលិចទឹក វាលស្រែ តាមតំបន់ វាលស្មៅក្នុងព្រៃល្បោះ នៅតំបន់ភូមិភាគឧត្តរនៃប្រទេស តំបន់បឹងទន្លេសាប ជាពិសេសខេត្តព្រះវិហារ បន្ទាយមានជ័យ កំពត និងតាកែវ។
សត្វក្រៀល មានដងខ្លួនធំហើយខ្ពស់ ពណ៌ប្រផេះ ក្បាលពណ៌ក្រហម ដោយមានបន្ទូលក្បាលប្រផេះគ្មានរោម ចំពុះវែងត្រង់ ជើងក្រហមវែង និងជាប្រភេទសត្វស្លាបដែល មិនអាចទុំលើដើមឈើបាន។
ក្រៀលរកចំណីជាហ្វូង តែបន្តពូជមិនប្រមូលផ្តុំគ្នាឡើយ ជាសត្វមាន ភក្ដីភាពរវាងគូរបស់វា ដោយបន្តពូជតែញីមួយ ឈ្មោលមួយប៉ុណ្ណោះ ហើយបន្តពូជនៅតំបន់ភាគឧត្តរ និងឦសាននៃប្រទេស ជាពិសេសខេត្តព្រះវិហារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។