ខ្យល់កន្ត្រាក់ល្ងាចមិញ បំផ្លាញផ្ទះនិងកុដិជាច្រើនខ្នងនៅស្រុកសង្កែ ខេត្តបាត់ដំបង

ខ្យល់កន្ត្រាក់រដូវប្រាំងបានបំផ្លាញផ្ទះរបស់ប្រជាពលរដ្ឋ កុដិព្រះសង្ឃ និងបោកបក់ដើមឈើបណ្តាលរលំជាច្រើនដើមក្នុងស្រុកសង្កែ ខេត្តបាត់ដំបង។

អាជ្ញាធរបានបញ្ជាក់ព័ត៌មានបឋមបានឲ្យដឹងថា ឥទ្ធិពលខ្យល់កន្ត្រាក់រដូវប្រាំងមេឃក្តៅហួតហែងនេះបានគំរាមកំហែង និងប៉ះពាល់ទៅលើឃុំចំនួនពីរនៅល្ងាចថ្ងៃទី ២៣ ខែមីនា ឆ្នាំក្នុងភូមិសាស្ត្រស្រុកសង្កែ ខេត្តបាត់ដំបង។

ប្រភពខាងលើបន្តថា ឃុំដែលរងផលប៉ះពាល់មានឃុំអូរដំបង១ ខូចខាតផ្ទះប៉ើងដំបូលសង្ក័សីចំនួនបីខ្នងផ្ទះ, កុដិរបស់ព្រះសង្ឃមួយខ្នង, រលំរោងគោសង្កត់លើម៉ូតូខូចខាតមួយគ្រឿង និងរលំបាក់ដើមឈើតូចធំជាច្រើនដើមទៀត ។ចំណែកឃុំមួយទៀតគឺឃុំវត្តតាមិម ប៉ះពាល់ខូចខាតផ្ទះរបស់ប្រជាពលរដ្ឋធ្ងន់ និងស្រាលចំនួន ១០ខ្នងទៀត។

ចំពោះមុខនេះមន្ត្រី និងសមត្ថកិច្ចមូលដ្ឋានកំពុងពន្លឿនចុះស្រង់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋបន្តទៀត ពិសេសនៅតំបន់ដាច់ស្រយាល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close