ស្អែកនេះ! នាវាកងស្វ័យការពារជើងទឹកជប៉ុន ០១គ្រឿង នឹងចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ
ខេត្តព្រះសីហនុ៖ មន្ត្រីកងទព័ជើងទឹកកម្ពុជា បានឲ្យដឹងថា តាមការគ្រោងទុក នៅថ្ងៃទី២៨ មិនា ស្អែកនេះ នាវាកងស្វ័យការពារជើងទឹកជប៉ុនចំនួន ០១គ្រឿង ឈ្មោះ KIRISAME-(DD-104) នឹងចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ ពង្រឹងចំណងមិត្តភាព និងទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល៣ថ្ងៃ។
ប្រភពថា លក្ខណៈបច្ចេកទេសនាវា៖
-បណ្ដោយ 151m
-ទទឹង 17.4m
-ជម្រៅទឹក 9m
-ទំងន់ផ្ទុក 4550 tons
-ចំនួនមនុស្ស 170 នាក់
-មានHelicopter ចំនួន 01គ្រឿង
មេបញ្ជាការនាវា លោក វរនាវីឯក MAKI TAKAYUKI ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។