នាវា​កង​ស្វ័យការពារ​ជើង​ទឹក​ជប៉ុន ១​គ្រឿង បាន​ចូល​ចត​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ

​ខេត្ត​ព្រះសីហនុ​៖ មន្ត្រី​កង​ទ​ព័​ជើង​ទឹក​កម្ពុជា បាន​ឲ្យ​ដឹងថា ដូច​ការគ្រោងទុក កាលពី​ព្រឹក​ថ្ងៃទី​២៨ មិនា នាវា​កង​ស្វ័យការពារ​ជើង​ទឹក​ជប៉ុន​ចំនួន ០១​គ្រឿង ឈ្មោះ KIRISAME-(DD-104) បាន​ចូល​ចត​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ដើម្បី​ពង្រឹង​ចំណងមិត្តភាព រវាង​កម្ពុជា​និង​ជប៉ុន និង​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​២៨ ដល់​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២៣​។

​លោក​ឧ​ត្ត​មនា​វី​ត្រី អ៉ិ​ន សុ​ខេមរ៉ា នាយសេនាធិការរង​មូលដ្ឋាន​សមុទ្រ និង​នាយ​នា​វី​ជាច្រើនរូប​ទៀត បាន​អញ្ជើញ​ទៅ​ទទួល​ស្វាគមន៍ ពេលដែល​ប្រតិភូ​នាវា​ស្វ័យការពារ​ជើង​ទឹក​ជប៉ុន​នេះ ចូល​ចត​។​

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ឲ្យ​ដឹងថា នាវា​នេះ មាន​បណ្ដោយ 151m ទទឹង 17.4m ជម្រៅ​ទឹក 9m ទំងន់​ផ្ទុក 4550 tons ចំនួន​មនុស្ស ១៧០​នាក់ មាន​Helicopter ចំនួន ០១​គ្រឿង និង​ដឹកនាំ​ដោយ​មេបញ្ជាការ​នាវា លោក វរ​នា​វី​ឯក MAKI TAKAYUKI ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close