ឆ្នាំនេះ! អ្នកទៅលេងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅខេត្តសៀមរាប អាចប្រើ Public Wi-Fi ដោយឥតគិតថ្លៃ!
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣នេះបានប្រកាសថា បងប្អូនប្រជាពលរដ្ឋ ដែលទៅលេងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅខេត្តសៀមរាប អាចប្រើ Public Wi-Fi ដោយឥតគិតថ្លៃ ។
ក្រសួងបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅខេត្តសៀមរាប ចាប់ពីថ្ងៃ ១៤ ១៥ និង ១៦ ខែមេសា ឆ្នាំ ២០២៣ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ផ្តល់ជូនការប្រើប្រាស់សេវាអ៊ីនធឺណិតដោយឥតគិតថ្លៃ ហើយល្បឿនលឿនថែមទៀត
សូមបងប្អូនប្រជាពលរដ្ឋ សាធារណជនជាតិ និងអន្តរជាតិ ស្វែងរកទីតាំង ១៦ទីតាំង ហើយអាចភ្ជាប់ដោយ QR Code ក្នុងរូបខាងក្រោម ឬផ្ទាំងដាក់បង្ហាញនៅតាមទីតាំងជាក់ស្តែង ដែលបានកំណត់ ដើម្បីភ្ជាប់ Wi-Fi។
តំណភ្ជាប់សម្រាប់មើលទីតាំង Wi-Fi សាធារណ:របស់ក្រសួង៖ https://mptc.gov.kh/public-wifi
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។