ចូលឆ្នាំខ្មែរ ៣ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍សម្លាប់មនុស្សជាង ២០នាក់

ក្នុងពិធីបុណ្យ​ចូលឆ្នាំខ្មែររយៈពេល៣ថ្ងៃ ពោល​គឺពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅទូទាំងប្រទេសចំនួន ៤៥ករណី ដែលបណ្តាលឱ្យមនុស្សចំនួន ២៥នាក់បានស្លាប់ និងរងរបួសធ្ងន់ស្រាលចំនួន ៩២នាក់។ នេះបើតាមរបាយការណ៍ដែលចេញផ្សាយដោយអគ្គស្នងការដ្ឋាននគរបាលជាតិ។

តាមរបាយការណ៍ នៅថ្ងៃចូលឆ្នាំខ្មែរទី១ ថ្ងៃទី១៤ ខែមេសា គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅទូទាំងប្រទេសចំនួន ៦ករណី បណ្តាលឲ្យមនុស្សស្លាប់ ២នាក់ របួសធ្ងន់ស្រាល ១២នាក់ របួសធ្ងន់ ៦នាក់ និងរបួសស្រាល ៦នាក់។

នៅថ្ងៃចូលឆ្នាំខ្មែរទី២ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើង ២០លើកបណ្តាលឲ្យមនុស្សស្លាប់ ៧នាក់ របួសសរុប ៤៨នាក់ របួសធ្ងន់ ៣១នាក់ របួសស្រាល ១៧នាក់។

ថ្ងៃចូលឆ្នាំខ្មែរចុងក្រោយ គឺថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើង ១៩លើក នៅពេលយប់ ៩លើក បានបណ្តាលឱ្យមនុស្សស្លាប់ចំនួន ១៥នាក់ របួសធ្ងន់ស្រាលចំនួន ២៦នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close