ឆ្នាំនេះ អាកាសធាតុ​ក្ដៅ​នៅ​កម្ពុជា បន្ត​ដល់​ខែសីហា នឹងមានភ្លៀង​ធ្លាក់​តិចតួច​

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​សេចក្ដីជូនដំណឹង​ពី​ការ​ព្យាករ​អាកាសធាតុ​លើក​ទី​២ សម្រាប់​ឆ្នាំ​២០២៣ ដោយបាន​បង្ហាញថា អាកាសធាតុ​ក្ដៅ​នៅតែ​បន្ត​រហូតដល់​ខែសីហា ដើមរដូវ​វស្សា​មាន​ភ្លៀង​ធ្លាក់​តិចតួច និង​អាច​មានកូន​រដូវប្រាំង​ផងដែរ​។​

​ក្រសួង​ធនធានទឹក បញ្ជាក់ថា ហេតុដូច្នេះ​សូម​ប្រជាពលរដ្ឋ​ប្រើប្រាស់​ទឹក​ដោយ​ការ​សន្សំសំចៃ និង​ប្រុងប្រយ័ត្ន​ខ្ពស់​នៅពេល​មាន​ភ្លៀង​ធ្លាក់ និង​ខ្យល់​កន្ត្រាក់​។​

​ក្រសួង បាន​ឲ្យ​ដឹង​ដែរ​ថា នៅក្នុង​ឆ្នាំ​២០២៣​នេះ ចំនួន​ព្យុះ​អាច​នឹង​កើតឡើង​ក្នុង​រង្វង់​ពី​២៤-២៦​ព្យុះ នៅក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​នឹង​អាចមាន​ព្យុះ​ខ្លះ​កើតឡើង​ផ្ទាល់​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close