សប្តាហ៍​នេះ​! កម្ពុជា អាចមាន​ភ្លៀង​ពី​ខ្សោយ​ទៅ​មធ្យម លាយឡំ​ផ្ទ​រ​រន្ទះ និង​ខ្យល់​កន្ត្រាក់ ខណៈ​សីតុណ្ហភាព​អតិបរមា ៣៨​អង្សា​សេ

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២៣​នេះ បានចេញ​សេចក្តីជូនដំណឹង ស្តីពី​ស្ថានភាព​ធាតុអាកាស ចាប់ពី​ថ្ងៃទី​២៦ ខែមេសា ដល់​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០២៣​។​

​ក្នុងអំឡុង​មួយ​សប្តាហ៍​ខាងមុខនេះ ព្រះរាជាណាចក្រ​កម្ពុជា ទទួល​ឥទ្ធិពល​ពី​កម្រិត​សម្ពាធ​ទាប​ខ្សោយ​ទៅ​មធ្យម និង​ខ្យល់​ប្រែប្រួល​។ ដោយឡែក​នៅ​ថ្ងៃ​ខ្លះ ក៏​នឹង​អាច​កើតមានឡើង​នូវ​សម្ពាធ​ទាប​កម្ដៅ (Thermal Low) ផងដែរ​។ ស្ថានភាព​បែបនេះ​នឹងធ្វើ​ឲ្យ​៖

១៖​តំបន់​ទំនាប​កណ្តាល​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២៥-២៧ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ៣៦-៣៨ °C
* ផ្នែក​មួយចំនួន​នៃ​បណ្តា​រាជធានី​-​ខេត្ត អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម និង​អាច​បង្ហូរ នៅ​ផ្នែក​ខ្លះ​លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ពិសេស​បណ្តា​ខេត្ត​ភាគ​ពាយ័ព្យ​។​

២៖​តំបន់​ខ្ពង់រាប​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២៥-២៧ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ៣៥- ៣៧ °C
* អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​

៣៖​តំបន់​មាត់សមុទ្រ​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២៥-២៧ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ៣៣-៣៥ °C
* អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​

​ក្រសួង​ធនធានទឹក អំពាវនាវ​ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន ចំពោះ​បាតុភូតធម្មជាតិ ដែល​អាច​កើតមានឡើង​ជាយថាហេតុ ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close