នាវាមួយគ្រឿង ចូលចតនៅក្រុងព្រះសីហនុ ដឹកភ្ញៀវទេសចរណ៍ ៣៤៣នាក់
ខេត្តព្រះសីហនុ៖ នាវាទេសចរណ៍មួយគ្រឿង ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី២៥មេសាឆ្នាំ២០២៣នេះ ដឹកភ្ញៀវទេសចរណ៍ចំរុះជាតិសាសន៌ ចំនួន៣៤៣នាក់ ស្រី ១៧៤នាក់ មកទស្សនាប្រទេសកមម្ពុជា រយៈពេលមួយថ្ងៃ។
មន្ត្រីមានសមត្ថកិច្ចឲ្យដឹងថា នាវាទេសចរណ៍ នេះមាននាវិក ចំនួន ៣៦៧នាក់ ស្រី ៨៨នាក់ ។ នាវានេះចេញពីប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជា និងចាកចេញបន្តទៅប្រទេសថៃ នៅម៉ោង១០យប់ថ្ងៃ ដដែល ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។