កូន​ផ្សោត​មួយ​ក្បាល ត្រូវបាន​កត់ត្រា​ជា​កូន​ផ្សោត​ថ្មី​ទី​៣ នៅ​ចំណុច​អន្លង់​កោះ​កូន​សាត់​

​ក្រុម​ស្រាវជ្រាវ​នៃ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តក្រចេះ និង​ស្ទឹងត្រែង រដ្ឋបាល​ជលផល និង​អង្គការ​WWF បាន​កត់ត្រា​កូន​ផ្សោត​ថ្មី​មួយ នៅ​ម៉ោង​១៣៖៤២​នាទី នា​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២៣ នៅ​ចំណុច​អន្លង់​កោះ​កូន​សាត់ ភូមិ​កោះ​ព្រះ ឃុំ​កោះ​ព្រះ ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង​។

​តាម​ការអង្កេត កូន​ផ្សោត​ទើប​កើត​ថ្មី​នេះ មាន​អាយុប្រមាណ​១​សប្តាហ៍​កំពុង​ហែល​ជាមួយ​ផ្សោត​ពេញវ័យ​២​ក្បាល​ទៀត​។ ការកត់ត្រា​កូន​ផ្សោត​ថ្មី​នេះ ជា​កូន​ផ្សោ​តទី​០៣​ហើយ កត់ត្រា​ចាប់តាំងពី​ខែមករា ដល់​ខែមេសា ឆ្នាំ​២០២៣​។​

​ចំណាំ​៖ នៅ​ឆ្នាំ​២០២២ ក្រុមការងារ​បាន​កត់​ត្រា​កូន​ផ្សោត​បាន​ចំនួន​០៦​ក្បាល និង​នៅ​ឆ្នាំ​២០២១​ក្រុមការងារ​បាន​កត់​ត្រា​កូន​ផ្សោត​បាន​ចំនួន​០៦​ក្បាល​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close