ប៊ួខាវ ធ្វើដំណើរមកកម្ពុជាដើម្បីប្រកួតស៊ីហ្គេម ក្រសួងការពារស្នើ​ឲ្យរក្សាភាពថ្លៃថ្នូរ និង​សុជីវធម៌

ប៊ូខាវ ដែលជា​កីឡាករប្រដាល់ថៃ បានធ្វើដំណើរ​មកកម្ពុជានៅថ្ងៃនេះ​ហើយ (១២ ឧសភា) ដើម្បីចូលរួមការប្រកួត ដែលចាប់ផ្តើម​ពីថ្ងៃទី១៣ ឧសភា តទៅ។ តាមរយៈបណ្តាញសង្គមនៅ​រសៀលនេះ ក្រសួងការពារជាតិ បានស្នើ​ដល់បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​រក្សា​ភាពថ្លៃថ្នូរ និង​សុជីវធម៌​របស់យើង ដោយ​កុំ​ប្រមាថលើបុគ្គលណាម្នាក់ ក្នុង​នាមយើងជា​ម្ចាស់ផ្ទះ។

បើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ មុនចេញដំណើរ ប៊ួខាវ បានថ្លែងថា ថ្ងៃនេះកីឡាករប្រដាល់ជម្រើសជាតិថៃយើងត្រៀមខ្លួនជាស្រេចក្នុងការធ្វើដំណើរទៅប្រកួតស៊ីហ្គេមឆ្នាំ ២០២៣ នៅកម្ពុជា។ យើងទាំងអស់គ្នាបានតាំងចិត្តយ៉ាងខ្លាំងក្នុងការដណ្ដើមយកមេដាយមាស ជូនបងប្អូនជនជាតិថៃវិញ។ សូមបងប្អូនជួយលើកទឹកចិត្តពួកយើងឲ្យបានច្រើន»៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close