ពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេម នឹងមិនអនុញ្ញាតឲ្យអ្នកចូលរួមយកទឹកសុទ្ធចំណុះលើស៥០០មីលីត្រ និង Power Bank ដែលមានថាមពលលើស ១០០០០mAh ចូលឡើយ
បើយោងតាមសេចក្តីណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ បានបញ្ជាក់ថា នៅក្នុងពិធីបិទជាផ្លូវការព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ដែលប្រព្រឹត្តធ្វើនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នឹងអនុញ្ញាតឲ្យយកចូលនូវទឹកសុទ្ធត្រឹមចំណុះក្រោម៥០០មីលីលីត្រ អាហារសម្រន់តិចតួច និងថ្មសាកទូរស័ព្ទ ឬគ្រឿងអេឡិចត្រូនិច (Power Bank) ដែលមានថាមពលចំណុះក្រោម ១០,០០០mAh។
បើតាមសេចក្តីណែនាំដដែល ពិធីនោះ ក៏នឹងមិនអនុញ្ញាតឲ្យកុមារអាយុក្រោម១០ឆ្នាំចូលរួមទេ ។ អ្នកចូលរួមក៏ត្រូវបានហាមឃាត់យកកាបូបស្ពាយ ឬកាបូបយួរដៃចូលក្នុងពិធី, ហាមយកអាវុធមុតស្រួច អាវុធជាតិផ្ទុះ ឬឧបករណ៍ដ៏ទៃទៀតដែលអាចបង្កហានិភ័យក្នុងពិធី, ហាមបង្កសម្លេងរំខាន ឬដើរចេញពីកន្លែងអង្គុយក្នុងកំឡុងពេលថ្នាក់ដឹកនាំកំពុងថ្លែងសន្ទរកថា។
សូមអានសេចក្តីណែនាំ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។