កម្ពុជា ឈរ​នៅ​លេខ​រៀង​ទី​៤ ទទួល​មេដាយ​សរុប ២៨២​គ្រឿង ក្នុងនោះ​មាស​ចំនួន​៨១, ប្រាក់​ចំនួន​៧៤ និង​សំរិទ្ធ​ចំនួន​១២៧

​ភ្នំពេញ​៖ យោងតាម​លទ្ធផល​ផ្លូវការ​របស់ SeaGames 2023 បង្ហាញ​ឲ្យ​ដឹងថា គិត​ត្រឹម​ម៉ោង​៨៖០០​នាទី​ព្រឹក​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២៣​នេះ កម្ពុជា​ឈរ​លេខ​រៀង​ទី​៤ បន្ទាប់ពី​វៀតណាម​, ថៃ និង​ឥណ្ឌូ​នេ​ស៉ី ដែលមាន​មេដាយ​សរុប​ចំនួន ២៨២​គ្រឿង ក្នុងនោះ​មេដាយមាស ៨១​គ្រឿង​, មេដាយប្រាក់​ចំនួន ៧៤​គ្រឿង និង​មេដាយសំរិទ្ធ​ចំនួន​១២៧​គ្រឿង​។​

* វៀតណាម លេខ​រៀង​ទី​១ មាន​មេដាយ​សរុប​ចំនួន ៣៥៥​គ្រឿង ក្នុងនោះ​មាស ១៣៦​គ្រឿង​, ប្រាក់ ១០៥​គ្រឿង និង​សំរិទ្ធ ១១៤​គ្រឿង​។​

* ថៃ លេខ​រៀង​ទី​២ មាន​មេដាយ​សរុប​ចំនួន ៣១២​គ្រឿង ក្នុងនោះ​មាស ១០៨​គ្រឿង​, ប្រាក់ ៩៦​គ្រឿង និង​សំរិទ្ធ ១០៨​គ្រឿង​។​

* ឥណ្ឌូនេស៊ី លេខ​រៀង​ទី​៣ មាន​មេដាយ​សរុប ២៧៦​គ្រឿង ក្នុងនោះ​មាស ៨៧​គ្រឿង​, ប្រាក់ ៨០​គ្រឿង និង​សំរិទ្ធ ១០៩​គ្រឿង​។​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close