ស្ងាត់ៗ ថៃ និងវៀតណាមផ្ទុះឆ្លងជំងឺកូវីដ-១៩ ជាង២ពាន់នាក់ក្នុងមួយថ្ងៃ
យោងតាមរបាយការណ៍បានឱ្យដឹងថា គិតត្រឹមល្ងាចថ្ងៃសៅរ៍ទី២០ ខែឧសភា ឆ្នាំ២០២៣ ប្រទេសថៃ បានឈរនៅលំដាប់លេខ១ មានអ្នកឆ្លងថ្មីចំនួន២៣៥៦នាក់ (ឆ្លងសរុប៤ ៧៣៦ ៣៥៦នាក់) អ្នកស្លា.ប់ថ្មី២២នាក់ (អ្នកស្លា.ប់សរុបមានចំនួន៣៣៩៨៩នាក់) អ្នកជាសះស្បើយសរុប៤៦៩ ២៦៣៦។ លេខ២. ប្រទេសវៀតណាម មានអ្នកឆ្លងថ្មីចំនួន១៩៨០នាក់ (ឆ្លងសរុប១១ ៦០០ ៥៦៩នាក់) អ្នកស្លា.ប់ថ្មីគ្មាន (អ្នកស្លា.ប់សរុបមានចំនួន៤៣២០១នាក់) អ្នកជាសះស្បើយសរុប ១០ ៦៣៤ ៦១៥នាក់ និងទី៤.ប្រទេសលាវ មានអ្នកឆ្លងថ្មីចំនួន២នាក់ (ឆ្លងសរុប២១៨២៩១នាក់) អ្នកស្លា.ប់ថ្មីគ្មាន (អ្នកស្លា.ប់សរុប៧៥៨នាក់)។
សូមបញ្ជាក់ថា ប្រទេសវៀតណាមមានការផ្ទុះឆ្លងមេរោគកូវីដ-១៩ យ៉ាងគំហុកឡើងវិញ នៅតំបន់ភាគកណ្តាលប្រទេស និងទីក្រុងព្រៃនគរ ដោយគ្រាន់តែ១ថ្ងៃ ប្រទេសវៀតណាម បានរកឃើញអ្នកឆ្លងថ្មីដល់ទៅជិត២ពាន់នាក់ឯណោះ ដែលជាតួលេខឆ្លងខ្ពស់បំផុតក្នុងតំបន់ឥណ្ឌូចិនសម្រាប់ឆ្នាំ២០២៣នេះ (កម្ពុជា វៀតណាម ឡាវ) ខណៈប្រទេសថៃ ហាក់មានសន្ទុះកើនឡើងខ្ពស់មិនធម្មតាដែរ ពោលគឺបានហក់ឡើងលើសជាង២ពាន់ករណីក្នុងមួយថ្ងៃ ស្របពេលដែលប្រជាពលរដ្ឋក្នុងប្រទេសមួយនេះ រៀបចំយុទ្ធនាការឃោសនាបោះឆ្នោត បង្កើនការជួបជុំនៅទីសាធារណៈច្រើន ដែលជាផ្នែកមួយធ្វើឱ្យមានកំណើនអ្នកឆ្លងថ្មីផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។