ភ្លៀង និង​ខ្យល់​កន្ត្រាក់ វាយប្រហារ​លំនៅស្ថាន​ព​ល​រដ្ឋ​ជាង ១០​ខ្នង នៅ​ខេត្តបន្ទាយមានជ័យ​

​បន្ទាយមានជ័យ​៖ លំនៅស្ថាន​ប្រមាណ​ជាង​១០​ខ្នង បាន​រង​ផលប៉ះពាល់ ដោយសារ​ភ្លៀង​ធ្លាក់ លាយឡំ និង​ខ្យល់​កន្ត្រាក់ នៅ​ស្រុក​ចំនួន​២​នៃ​ខេត្តបន្ទាយមានជ័យ​។ នេះ​បើ​យោងតាម​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។​

​ក្រសួង​ធនធានទឹក បាន​បញ្ជាក់ថា នៅ​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២៣ រសៀល វេលា​ម៉ោង ១៥:៣០​នាទី មាន​ភ្លៀង​ធ្លាក់ លាយឡំ​និង​ខ្យល់​កន្ត្រាក់​បាន​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់ផ្ទះ​ប្រជាពលរដ្ឋ រួមមាន ១- ឃុំ​ណាំតៅ ស្រុក​ភ្នំស្រុក មាន​ករណី​ខ្យល់​កន្ត្រាក់​មួយ​កើតឡើង បណ្តាល​ឲ្យ​ប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ ចំនួន ០៣​ភូមិ ដូចជា​ភូមិ​ក្នាំ​ង អស់​ចំនួន ០៧​ខ្នង រោង​គោ ០១​ខ្នង​, ភូមិ​ណាំតៅ អស់​ចំនួន ០២​ខ្នង​, ភូមិ​សំរោង អស់​ចំនួន ០១​ខ្នង​, ២- ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី​, ភូមិ​ឫស្សី​ក្រោក ប៉ះពាល់​ផ្ទះ ០១​ខ្នង បើ​ង​ស័ង្កសី​ចំនួន ១០​សន្លឹក​និង​៣- ភូមិ​សំរោង ប៉ះពាល់​ផ្ទះ ០៣​ខ្នង បើ​ង​ដំបូល​ស័ង្កសី​ចំនួន ៤៣​សន្លឹក​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close