គ.ជ.ប នឹងចាប់លេខរៀងគណបក្សនយោបាយនៅលើសន្លឹកឆ្នោត នៅថ្ងៃទី២៩ ឧសភា
ភ្នំពេញ – ក្រោយពីបញ្ចប់នីតិវិធីនៃការចុះឈ្មោះគណបក្សនយោបាយចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានកំណត់យកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ដើម្បីចាប់ឆ្នោតកំណត់លេខរៀងគណបក្សនៅលើសន្លឹកឆ្នោត។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ពិធីចាប់ឆ្នោតដើម្បីកំណត់លំដាប់លេខរៀងគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនៅលើសន្លឹកឆ្នោត នឹងធ្វើឡើងនាវេលាម៉ោង ៨ និង៣០នាទីព្រឹក នាទីស្តីការ គ.ជ.ប (ជាន់ទី១) ក្រោមអធិបតីភាព ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប និងការចាប់ឆ្នោតដោយ សម្តេចព្រះសង្ឃរាជ ទាំងពីរគណៈ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។