ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើនៅសៀមរាបម្នាក់ រអិលជើងចូលអាងក្រពើ ត្រូវក្រពើខាំស្លាប់

(សៀមរាប) ៖ ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើម្នាក់ ស្ថិត​នៅទល់មុខ​ផ្សារវត្ត​ពោធ៍ ក្នុង​ភូមិ​ពោធិ៍​បន្ទាយជ័យ សង្កាត់សៀមរាប បានស្លាប់នៅ​ព្រឹក​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ក្រោយ​ពីរអិលជើងធ្លាក់ចូល​ក្នុង​អាងក្រពើ ហើយ​ក៏​ត្រូវ​សត្វក្រពើខាំ។

ម្ចាស់កសិដ្ឋានរូបនោះ ត្រូវ​សមត្ថកិច្ច​បញ្ជាក់ថា មានឈ្មោះ លួន ណាំ អាយុ​៧២ឆ្នាំ។

បើតាមសមត្ថកិច្ចបញ្ជាក់ថា ហេតុការណ៍នេះ បាន​កើត​ឡើង​នៅ​វេលាម៉ោង​ប្រមាណ៥ព្រឹក ខណៈជនរងគ្រោះដើរហាត់ប្រាណពេលព្រឹក​នៅជុំវិញអាងចិញ្ចឹមក្រពើនោះ ហើយ​ក៏​រអិល​ធ្លាក់ចូល​បណ្តាល​ឱ្យ​ក្រពើ​ខាំស្លាប់។ ក្រោយ​មកប្រពន្ធក៏ចេញ​ដើររក ហើយ​ក៏​ដើរ​ទៅកន្លែងចិញ្ចឹមក្រពើ ក៏​ប្រទះឃើញប្តីស្លាប់នៅក្នុងអាងចិញ្ចឹមក្រពើតែម្តង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close