បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន តាម​កញ្ចប់​បញ្ញើ​ប្រៃសណីយ៍​ជាង ៥​គីឡូក្រាម ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២៣ កន្លងទៅ កម្លាំង​ការិយាល័យ​រដ្ឋបាល សរុប​(​ក​១) និង​សមត្ថកិច្ច​គយ​ប្រចាំការ​នៅ​ប្រៃសណីយ៍ បាន​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន តាមរយៈ​កញ្ចប់​បញ្ញើ ជាង ៥​គីឡូក្រាម នៅ​ចំណុច​ប៉ុ​ស្ត​ប្រៃសណីយ៍​កម្ពុជា​(​វត្តភ្នំ​) និង​នៅ​ចំណុច បន្ទប់​លេខ B1B ជាន់​ទី​១១ ខុន​ដូ ស្ថិតនៅក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។​

​ករណីនេះ សមត្ថកិច្ច ឃាត់ខ្លួន​ជនសង្ស័យ ១​នាក់​ ​ឈ្មោះ វ៉ូ ហ្វា​ង​ម៊ិ​ញ (VU QUANG MINH) ភេទ​ប្រុស ជនជាតិ​វៀតណាម កើត​នៅ​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​១៩៨៤ និង​បាន​ចាប់យក​គ្រឿងញៀន​រួមមាន​៖
១-​គ្រឿងញៀន​ប្រភេទ​កេ​តា​មីន (KETAMINE) ទម្ងន់ ៤,២១២​ក្រាម (​បួន​គីឡូក្រាម និង​ពីរ​រយ​ដប់​ពីរ​ក្រាម​)
២-​គ្រឿងញៀន​ប្រភេទ​អ៊ិ​ច​ស្តា​ស៊ី (MDMA) ទម្ងន់ ១,០១៨​ក្រាម (​មួយ​គីឡូក្រាម និង​ដប់​ប្រាំបី​ក្រាម​) ។​

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​បាន​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close