ឃាតខ្លួនជនសង្ស័យជូញដូរគ្រឿងញៀន ដ៏ល្បីនៅផ្លូវរថភ្លើងម្នាក់
កាលពីព្រឹកថ្ងៃទី២៤ខែធ្នូឆ្នាំ២០១៨ វេលាម៉ោង៩នឹង៣០នាទី មុខសញ្ញាជួញដូរគ្រឿងញៀនដ៏ល្បីនៅផ្លូវរថភ្លើងឈ្មោះ ស្រី កា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ហើយ ដកហូតបានថ្នាំញៀន៧កញ្ចប់(ធំ១កញ្ចប់) កម្លាំនគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងប៉ុស្តិ៍ស្រះចកបានបើកកិច្ចប្រតិបត្តិការក្នុងយុទ្ធនាការបន្តស្រាវជ្រាវបង្ក្រាបករណីជួញដូរនូវសារធាតុញៀន ហើយបានឃាត់ខ្លួនជនសង្ស័យ១នាក់ ដែលជាមុខសញ្ញាចែកចាយយ៉ាងសកម្ម។
ជនសង្ស័យដែលបានឃាតខ្លួនមាន ឈ្មោះ ហេង ស្រីង៉ា ហៅ ស្រីកា ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ សង្កាតបឹងសាឡាង ខណ្ឌទួលគោក មុខរបរមិនពិតប្រាកដ (ជួញដូរគ្រឿងញៀន)។
សមត្ថកិច្ចដកហូតវត្ថុតាងរួមមានក្រាមពណ៌សរថ្លា (គ្រឿងញៀន) ចំនួន៧កញ្ចប់ក្នុងនោះមានកញ្ចប់ធំ១ ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១ ឧបករណ៍ប្រើប្រាស់សំរាប់សេពគ្រឿងញៀនមួយចំនួន ថង់សំរាប់ច្រកគ្រឿងញៀនធ្វើសកម្មភាព មួយចំនួន ប្រាក់រៀលចំនួនដប់បីមុឺន (១៣០.០០០)។ បច្ចុប្បន្នជនសង្ស័យបាននាំខ្លួនទៅអធិការនគរបាលខណ្ឌដូនពេញដើម្បីធ្វើការសាកសួរ និងកាសសំណុំរឿងបញ្ជូនទៅតុលាចាត់ការតាមច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។