ទិវា​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​លើក​ទី​៦ ឆ្នាំ​២០២៣ ធ្វើឡើង​ក្រោម​ប្រធានបទ “TVET ផ្តល់​ជំនាញ និង​ការងារ​សមរម្យ​”!

ចាប់ពី​ថ្ងៃទី​១៥-១៦ ខែមិថុនា ឆ្នាំ​២០២៣ នៅ​សាលសន្និសីទ​កោះ​ពេជ្រ រាជធានី​ភ្នំពេញ ដើម្បី​អបអរសាទរ​ទិវា​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​លើក​ទី​៦ ឆ្នាំ​២០២៣ ក្រោម​ប្រធានបទ “TVET ផ្តល់​ជំនាញ និង​ការងារ​សមរម្យ​” គណៈកម្មការ​គ្រប់គ្រង​គម្រោង ហូ​កា (HoKa) នៃ​ក្រសួងទេសចរណ៍ សហការ​ជាមួយ​កម្មវិធី​អភិវឌ្ឍន៍​ជំនាញ នៃ​អង្គការ Swisscontact នឹង​រៀបចំ​តាំង​បង្ហាញ​កម្មវិធី​បណ្តុះបណ្តាល​បដិសណ្ឋារកិច្ច សមិទ្ធផល​សំខាន់ៗ​ដែល​បាន​អនុវត្ត​កន្លងមក និង​ការតាំង​បង្ហាញ​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​សំខាន់ៗ​រួមមាន​៖ ការរៀបចំ​តុ​អាហារ (Fine Dining Table Setup) ការបត់​កន្សែង (Napkin Folding) សេវាកម្ម​ម្ហូបអាហារ​និង​ភេសជ្ជៈ (Food and Beverage Services) ជំនាញ​ឆុង​កាហ្វេ​ដោយ​ម៉ាស៊ីន និង​ដោយ​ដៃ (Coffee Making and Hand brew) ក្រោម​ការគាំទ្រ​ជំនាញ​ដោយ KOFI ACADEMY និង ភោជនីយដ្ឋាន OX Club ផងដែរ​។​

​សូម​យុវជន សិស្សានុសិស្ស អ្នកជំនាញ​ទេសចរណ៍ និង​ប្រជាពលរដ្ឋ​ទាំងអស់​មេត្តា​ចូលរួម​ព្រឹត្តិការណ៍​ខាងលើ​ឲ្យ​បាន​ច្រើន​កុះករ និង​ចូលរួម​ឆ្លើយ​សំណួរ​ងាយៗ​ពី​វិស័យ​ទេសចរណ៍ និង​ការអភិវឌ្ឍន៍​ជំនាញ​ដើម្បី​ទទួលបាន​កាដូ​អនុស្សាវរីយ៍​ពី​កម្មវិធី​បណ្តុះបណ្តាល ហូ​កា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close