ស្លាប់​ម្នាក់ និង​របួស​៤​នាក់ ករណី​ជិះ​បង្ហោះ​ម៉ូតូ​បុក​គ្នា​ពេញទំហឹង នៅ​ក្រុង​កំពង់ចាម​

​កំពង់ចាម​៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ បានកើត​ឡើង ក្នុងករណី​បង្ហោះ​ម៉ូតូ​បុក​គ្នា​ពេញទំហឹង បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​របួស ៤​នាក់ នៅវេលា​ម៉ោងជាង ២២​យប់ ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២៣ នៅ​ចំណុច​ផ្លូវកែង​វិទ្យា​ល​យ័​បឹង​កុក ភូមិ​បឹង​កុក​ទី​១ សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម ខេត្តកំពង់ចាម ។​

​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​មាន​ម៉ូតូ​មួយ​គ្រៀង​ម៉ាក​សង់​១២៥​ជិះ​មាន​គ្នា​ចំនួន​០៣​នាក់​ពី​លិចទៅ​កើត​ដោយ​ល្បឿន​លឿន​ថែមទាំង​បង្ហោះ​ទៀតផង​លុះដល់​កន្លែងកើតហេតុ​មាន​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក​ស្កុប​ពី មាន​គ្នា​០២​នាក់ ជិះ​ពី​ជើង​មក​ត្បូង​ដល់​ត្រង់​កន្លែង​ផ្លូវកែង​រដ្ឋាករទឹក​ក៏បាន​បុក​គ្នា​យ៉ាង​ពេញទំហឹង​បណ្ដាល​ឲ្យ​មាន​របួសធ្ងន់​ស្រាល​និង​ស្លាប់​។ ករណីនេះ បណ្ដាល​ឲ្យ​មាន​របួសធ្ងន់​ស្រាល ៤​នាក់ និង​ស្លាប់​ម្នាក់ ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​។

​ក្រោយ​កើតហេតុ​សម​ត្ត​កិច្ច បាន​ចុះ​វាស់វែង​ធ្វើ​នីតិវិធី និង​បញ្ជូន​អ្នករបួស​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះបន្ទាន់​ដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close