អាជ្ញាធរ ឃាត់ខ្លួននារីបម្រើសេវាផ្លូវភេទ តាមដងផ្លូវវេងស្រេងជាច្រើននាក់
ភ្នំពេញ៖ នៅវេលាម៉ោង ៨យប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានប្រមូល និងចុះឃាត់ខ្លួននារី បម្រើសេវាផ្លូវភេទឈរនៅតាមដងផ្លូវសាធារណៈជាច្រើននាក់ ដើម្បីការយកទៅអប់រំណែនាំ។
ប្រតិបត្តិការនេះ កម្លាំងជំនាញបានចុះប្រមូលនារីៗបម្រើសេវាផ្លូវភេទ នៅចំណុចផ្លូវចោមចៅ(ផ្លូវវេងស្រេង) មូលដ្ឋានសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ សរុបចំនួន ៣៤នាក់ ក្នុងនោះមានភេទទី៣ ចំនួន១១នាក់។
បច្ចុប្បន្ន ក្រុមនារីប្រកបមុខរបរបម្រើសេវាផ្លូវភេទទាំងនោះ ត្រូវបានអាជ្ញាធរធ្វើការអប់រំណែនាំ មិនឲ្យបន្តមកឈរតាមដងផ្លូវសាធារណៈបែបនេះបន្តទៀតឡើយ ក្នុងករណីមិនរាងចាលនោះអាជ្ញាធរនឹងចាត់ការតាមនីតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។