បណ្តឹង ៤ករណី សមត្ថកិច្ចបានឱ្យជួយសង្គ្រោះជនជាតិបរទេស ១៩នាក់
ភ្នំពេញ៖ គិតចាប់ពីម៉ោង ៣៖០០ នាថ្ងៃទី២០ ដល់វេលាម៉ោង ៣៖០០ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ សមត្ថកិច្ចកម្ពុជាបានទទួលសំណើចំនួន ០៤ករណីទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិបរទេស ១៩នាក់។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បញ្ជាក់ថា បច្ចុប្បន្នភាពស្រាវជ្រាវ តាមបញ្ជីតាមដាន គិតត្រឹមថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ រួមមាន៖
១៖ សំណើក្នុងបញ្ជីតាមដានរបស់សម្តេចក្រឡាហោម សរុប ៩៥៥ករណី មានមនុស្ស ២,៤៤៧នាក់
២៖ បានស្រាវជ្រាវស៊ើបអង្កេតបឋម ៩១១សំណើ និងបិទសំណុំរឿង ៣០៥សំណើ (រកឃើញមនុស្ស ១,៤១៤នាក់, ឃាត់ខ្លួនជនសង្ស័យ ១៣៧នាក់, បិទក្រុមហ៊ុន ៥ទីតាំង, និងផ្អាកអាជីវកម្ម ក៏ដូចជាស្រាវជ្រាវក្រុមហ៊ុន ៤ទីតាំង)
៣៖ កំពុងបន្តបើកប្រតិបត្តិការស្រាវជ្រាវ និងស៊ើបអង្កេត ៤៤ករណី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។