ភ្ញៀវទេសចរជាង ២៨ម៉ឺននាក់ ចេញដើរកម្សាន្តកាលពីសប្តាហ៍មុន
តាមរបាយការណ៍ទទួលបានពីមន្ទីរទេសចរណ៍រាជធានី ខេត្ត បានឲ្យដឹងថា៖ ស្ថានភាពភ្ញៀវទេសចរប្រចាំសប្តាហ៍ ចាប់ពីថ្ងៃទី០៣-០៩ ខែកក្កដា ឆ្នាំ២០២៣ ដែលបានទៅទស្សនាកម្សាន្ត តាមតំបន់ និងរមណីយដ្ឋានទេសចរណ៍នានា នៅទូទាំងប្រទេស មានភ្ញៀវសរុបចំនួន ២៨៦.៩៥៩ នាក់ ក្នុងនោះ ភ្ញៀវជាតិ ២៥០.៨៨៧នាក់ និងភ្ញៀវអន្តរជាតិ ៣៦.០៧២នាក់។
គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
១ ខេត្តព្រះសីហនុ ៦១.៣៨០ នាក់
២ ខេត្តបាត់ដំបង ៣៤.០៨០ នាក់
៣ រាជធានីភ្នំពេញ ៣២.៧២៧ នាក់
៤ ខេត្តកំពត ២៨.១៣៧ នាក់
៥ ខេត្តសៀមរាប ២០.២៦៨ នាក់
៦ ខេត្តកណ្តាល ២០.៥៤១ នាក់។
គួរកត់សំគាល់៖
១ ចំនួនភ្ញៀវទេសចរខាងលើ មានការថមថយប្រមាណ ៦,៣៨% ធៀបនឹងសប្តាហ៍កន្លងមក ក្នុងនោះ ភ្ញៀវជាតិ ថយចុះប្រមាណ ៨,១១% ខណៈដែលភ្ញៀវអន្តរជាតិ កើនឡើង ៧,៧៧%។
២ ការថមថយនៃចំនួនភ្ញៀវក្នុងស្រុក គឺអាចមកពីមន្ត្រីរាជការ និងប្រជាពលរដ្ឋដែលជាថ្នាក់ដឹកនាំ និងសមាជិកគណបក្សប្រជាជនកម្ពុជាដ៏ច្រើនលើសលុប ជាប់រវល់ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត។
៣ កាលពីថ្ងៃទី៧ ខែកក្កដា សប្តាហ៍មុន គឺជាខួបលើកទី១៥ នៃការចុះបញ្ជី “ប្រាសាទព្រះវិហារ” ជាបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២២) ហើយថ្ងៃទី៨ ខែកក្កដា គឺជាខួបឆ្នាំទី៦ នៃការចុះបញ្ជី “ប្រាសាទសំបូរព្រៃគុន” ជាបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧-៨ កក្កដា ២០២៣)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។