ចុង​សប្ដាហ៍​ទី​២ ខែ​នេះ​! កម្ពុជា ទទួលបាន​ភ្ញៀវ​ជិត ៣០​ម៉ឺន​នាក់​

​ភ្នំពេញ​៖ តាម​របាយការណ៍​ពី​ក្រសួងទេសចរណ៍ នៅ​ថ្ងៃទី​១៩ កក្កដា នេះ បាន​បញ្ជាក់ថា ភ្ញៀវទេសចរ​ប្រចាំ​សប្តាហ៍ (​ចាប់ពី​ថ្ងៃទី​១០-១៦ ខែកក្កដា ឆ្នាំ​២០២៣) កន្លងមក​​ភ្ញៀវ​សរុប​មាន​ចំនួន ២៩៦,០០៥​នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ ២៥៩,៤៤១​នាក់ ភ្ញៀវ​បរទេស​ផ្ទៃក្នុង ៣៦,៥៦៤​នាក់​។​

​គោលដៅ​ទេសចរណ៍​សំខាន់ៗ រួមមាន​៖
* ខេត្ត​ព្រះសីហនុ ៦៦,៥៥៧​នាក់​
* ខេត្តបាត់ដំបង ៣៥,៦៦៤​នាក់​
* រាជធានី​ភ្នំពេញ ៣៣,២១១​នាក់​
* ខេត្តកំពត ២៧,៦៧៥​នាក់​
* ខេត្តសៀមរាប ២២,៥៣៥​នាក់​
* ខេត្តកំពង់ស្ពឺ ១៤,២៥៣​នាក់​
* ខេត្តពោធិ៍សាត់ ១១,២៧៧​នាក់​
* ខេត្ត​កែប ១១,០៧៦​នាក់​។​

​ចំនួន​ភ្ញៀវទេសចរ​ខាងលើ មានការ​កើនឡើង​ប្រមាណ ៣.១៥% ធៀប​នឹង​សប្តាហ៍​កន្លងមក ក្នុងនោះ​ភ្ញៀវ​ជាតិ កើនឡើង ៣.៤% និង​ភ្ញៀវ​អន្តរជាតិ កើនឡើង ១.៣៦%​។​

​តាម​ការសង្កេត​របស់​មន្ទីរ​ទេសចរណ៍ ភ្ញៀវទេសចរ​ភាគច្រើន​ក្នុង​សប្តាហ៍​កន្លងមក ជា​ភ្ញៀវ​ក្នុង​ខេត្ត​ផ្ទាល់ ដោយសារ​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ដែលជា​ថ្នាក់ដឹកនាំ និង​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​នៅ​ភ្នំពេញ បន្ត​ជាប់រវល់​ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​តាម​មូលដ្ឋាន​របស់ខ្លួន ខណៈដែល​ចរន្ត​ភ្ញៀវទេសចរ​អន្តរជាតិ​ដែល​ដើរ​កម្សាន្ត​ផ្ទៃក្នុង​ប្រទេស នៅតែមាន​ការកើនឡើង ស្របពេល​ការបោះឆ្នោត​ថ្នាក់ជាតិ​កាន់តែ​កៀក​មកដល់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close