សប្តាហ៍​នេះ​! កម្ពុជា មាន​ភ្លៀង​ធ្លាក់​ច្រើន ខណៈ​តំបន់​មាត់​ស​មុ​ត្រ នឹងមាន​ខ្យល់​បក់បោក​ខ្លាំង ព្រមទាំង​រលក​សមុទ្រ​មាន​កម្ពស់​ខ្ពស់​

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​សេចក្តីជូនដំណឹង ស្ដីពី ស្ថានភាព​ធាតុអាកាស ចាប់ពី​ថ្ងៃទី​២៦ ខែកក្កដា ដល់​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០២៣​។​

​ក្រសួង​បញ្ជាក់ថា ព្រះរាជាណាចក្រ​កម្ពុជា ទទួល​ឥទ្ធិពល​ពី​ប្រព័ន្ធ​សម្ពាធ​ទាប អូសបន្លាយ​លើ​អាង​ទន្លេមេគង្គ​ភាគ​ខាងលើ កាត់​ប្រទេស​ថៃ ឡាវ និង​ភាគ​កណ្តាល​វៀតណាម ជាមួយនិង​ខ្យល់មូសុង​និរតី​ក្នុង​កម្រិត​មធ្យម​។ ឯ​នៅក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ភាគ​ខាងកើត​ប្រទេស​ហ្វីលីពីន ព្យុះ​ទី​៥ ឈ្មោះ ដុក​ស៊ូ​រី បាន​បង្កើន​កម្លាំង​ទៅជា (TY DOKSURI) កំពុងធ្វើដំណើរ​ឆ្ពោះទៅ​ប្រទេស​ចិន ក្នុង​ចន្លោះ​ប្រទេស​ហ្វីលីពីន និង​កោះ​តៃវ៉ាន់​។ ព្យុះ​នេះ​នឹង​អាច​ទៅដល់​ប្រទេស​ចិន ក្នុងអំឡុង​ថ្ងៃទី​២៨ ខែកក្កដា​។ លក្ខណៈ​ទាំងនេះ​នឹងធ្វើ​ឲ្យ​៖

១៖ តំបន់​ទំនាប​កណ្តាល​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៥ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ៣២-៣៤ °C
* អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម និង​បង្គួរ លើកលែងតែ​បណ្តា​ខេត្ត នៅ​ពាយ័ព្យ​អាចមាន​ភ្លៀង ជា​បង្ហូរ លាយឡំ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។​

២៖ តំបន់​ខ្ពង់រាប​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២២-២៤ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ៣១-៣៣ °C
* អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម និង​បង្ហូរ​ដោយ​ផ្នែក​លាយឡំ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។​

៣៖ តំបន់​មាត់សមុទ្រ ៖
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២៤-២៦ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ២៨-៣០ °C
* អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​បង្គួរ​ទៅ​ច្រើន លាយឡំ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។ នៅលើ​ផ្ទៃ​ស​មុទ នឹងមាន​ខ្យល់​បក់បោក​ខ្លាំង ព្រមទាំង​រលក​សមុទ្រ​មាន​កម្ពស់​ខ្ពស់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close