ចុង​សប្ដាហ៍​នេះ​! កម្ពុជា ទទួលបាន​ភ្ញៀវ​ជិត ២៧​ម៉ឺន​នាក់​

​ភ្នំពេញ​៖ ចាប់ពី​ថ្ងៃទី​១៧-២៣ ខែកក្កដា ឆ្នាំ​២០២៣ ភ្ញៀវ​សរុប​មាន​ចំនួន​២៦៩,៣៥៦​នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ​២២៩,៥១៩​នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង​៣៩,៨៣៧​នាក់​។​

 

 

​គោលដៅ​ទេសចរណ៍​សំខាន់ៗ រួមមាន​៖
* ខេត្តបាត់ដំបង ៣៧,៤១០​នាក់​
* ខេត្ត​ព្រះសីហនុ ៣៥,៨៤៩​នាក់​
* រាជធានី​ភ្នំពេញ ៣៣,៤៣៧​នាក់​
* ខេត្តកំពត ៣១,០៤៥​នាក់​
* ខេត្តសៀមរាប ២០,៣៥០​នាក់​
* ខេត្តកំពង់ស្ពឺ ១៦,០២៥​នាក់​
* ខេត្តពោធិ៍សាត់ ១៣,៩០៩​នាក់​។​

​ចំនួន​ភ្ញៀវទេសចរ​ខាងលើ មានការ​ថយចុះ​ប្រមាណ ៩% ធៀប​នឹង​សប្តាហ៍​កន្លងមក​។ ការថយចុះ​ខាងលើ ដោយសារ​ប្រជាពលរដ្ឋ​ទូទាំងប្រទេស បានធ្វើ​ដំណើរ​ទៅ​ស្រុកកំណើត​ដើម្បី​ចូលរួម​ការបោះឆ្នោត​។ ​ប្រជាពលរដ្ឋ​ភាគច្រើន​បាន​ជួបជុំគ្នា​ហូបចុក​នៅ​តា​មូលដ្ឋាន​ស្រុកកំណើត​របស់គាត់​បន្ទា​ប់​ពី​បោះឆ្នោត​រួច​។​

​ដោយឡែក សម្រាប់​ប្រជាពលរដ្ឋ​ភ្នំពេញ​មួយចំនួន បានធ្វើ​ដំណើរ​កម្សាន្ត​ទៅកាន់​គោលដៅ​ទេសចរណ៍​មួយចំនួន​បន្ទាប់ពី​បោះឆ្នោត​រួច ពិសេស​ទៅកាន់​ខេត្ត​ព្រះសីហនុ​តាមផ្លូវ​ល្បឿន​លឿន​។ ជាក់ស្តែង យោងតាម​របាយការណ៍​ចរាចរណ៍​របស់​ក្រុមហ៊ុន​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ នៅ​ថ្ងៃអាទិត្យ ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣ មាន​រថយន្ត​ចំនួន​២០,៤៩៤​គ្រឿង បានធ្វើ​ដំណើរ​លើផ្លូវ​ល្បឿន​លឿន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close