ស្លាប់​៤​នាក់ និង​របួស​៤​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​

​ភ្នំពេញ​៖ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស នៅ​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២៣ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៤​នាក់ របួសធ្ងន់ ៣​នាក់ និង​ស្រាល ១​នាក់ ។​

​យោងតាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស ចេញ​ដោយ​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅ​ថ្ងៃទី​២៧ ខែកក្កដា បាន​បញ្ជាក់ថា គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​សរុប​ចំនួន ៨​នាក់ គឺ​កើតឡើង​ដោយសារ​ការប៉ះទង្គិច គ្នា​ចំនួន ៥​លើក មាន​កត្តា​ល្បឿន ២​លើក មិន​គោរព​សិទ្ធ ១​លើក កត្តា​យាន ១​លើក និង​កត្តា​ផ្លូវ ១​លើក​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close