សត្វ​អណ្តើក​ ​និង​សត្វ​អន្សង​ ​ជិត៧០០គីឡូក្រាម​ ​ត្រូវ​មេព្រៃ​ខេត្តសៀមរាប​បង្ក្រាប​បាន​

សត្វសន្សង និងសត្វអណ្តើក ដែលមានទម្ងន់សរុបប្រមាណជិត៧០០គីឡូក្រាម ត្រូវបានកម្លាំងមន្ត្រីមេព្រៃនៃផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ខេត្តសៀមរាប ស្ទាក់ចាប់បាន ខណៈដែលឈ្មួញធ្វើសកម្មភាពដឹកជញ្ជូនក្នុងគោលបំណងជួញដូរ

លោអ៊ឹ វុធារ៉ា នាយផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី បានឲ្យដឹងថា ការចុះបង្រ្កាបករណីដឹកជញ្ជូនសត្វព្រៃខុសច្បាប់នេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤ នៅចំណុចផ្សារខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប លោកបន្តថា ក្នុងហេតុការណ៍នេះ កម្លាំងរដ្ឋបាលព្រៃឈើ ដកហូតបានសត្វអណ្តើកចំនួន៧៣ក្បាល មានទម្ងន់៤៧៨គីឡូក្រាម និងសត្វអន្សងចំនួន៥៣ក្បាល មានទម្ងន់២១៩គីឡូក្រាម ព្រមទាំងដកហូតបាននូវរថយន្តម៉ាកតូយ៉ូតាហាយឡេនឌ័រមួយគ្រឿង ជាមធ្យោបាយដឹកជញ្ជូនបទល្មើស ខណៈអ្នកបើកបររត់គេចខ្លួនបាត់

បើតាមលោក អ៊ឹ វុធារ៉ា សត្វព្រៃដែលដកហូតបានទាំងនេះ នឹងត្រូវយកទៅព្រលែក្នុងព្រៃធម្មជាតិវិញក្នុងពេលឆាប់នេះ

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close