តម្លៃប្រេងសាំងនៅកម្ពុជាហក់ឡើងដល់៤៥៥០រៀល ក្រោយបោះឆ្នោតរួច
យោងតាមសេចក្តីជូនដំណឹងស្តីពីតម្លៃប្រេងលក់រាយតាមស្ថានីយ៍ពីថ្ងៃទី១ ដល់ថ្ងៃទី១០ សីហា ដែលចេញផ្សាយដោយក្រសួងពាណិជ្ជកម្មនៅថ្ងៃនេះបានបង្ហាញថា តម្លៃប្រេងសាំងបានហក់ឡើងរហូតដល់ទៅ៤០០រៀល បើធៀបនឹងសប្តាហ៍មុន ពោលគឺប្រេងសាំងធម្មតាបានឡើងដល់តម្លៃ ៤៥៥០រៀលក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូតបានឡើងដល់ ៤៤៥០រៀលក្នុងមួយលីត្រ។
ការឡើងថ្លៃខ្ពស់រហូតដល់៤០០រៀល ធៀបនឹងសប្តាហ៍មុន មិនទាន់មានការបញ្ជាក់ពីមូលហេតុនោះទេ ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។