ចាប់ពី​ថ្ងៃទី​២៣-២៩ ខែសីហា កម្ពុជា អាច​នឹងមាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ លាយឡំ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០២៣​នេះ បានចេញ​សេចក្តីជូនដំណឹង ស្ដីពី ស្ថានភាព​ធាតុអាកាស ចាប់ពី​ថ្ងៃទី​២៣-២៩ ខែសីហា ឆ្នាំ​២០២៣​។​

​ក្រសួង​បាន​បញ្ជាក់ថា ក្នុង​សប្ដាហ៍​ខាងមុខ​ព្រះរាជាណាចក្រ​កម្ពុជា ទទួល​ឥទ្ធិពល​ពី​ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) និង​ខ្យល់មូសុង​
​និរតី​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ​។ លក្ខណៈ​ទាំងនេះ​នឹងធ្វើ​ឲ្យ​៖

១៖​តំបន់​ទំនាប​កណ្តាល​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២៤-២៦ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ៣២-៣៤°C​។​
* អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ លាយឡំ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​

២៖ តំបន់​ខ្ពង់រាប​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២០-២៤ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ៣០-៣២ °C
* អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ លាយឡំ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។​

៣៖ តំបន់​មាត់សមុទ្រ​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២៤-២៦ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ២៩-៣១°C
* អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ លាយឡំ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។ នៅលើ ផ្ទៃសមុទ្រ​អាចមាន​ភ្លៀង ខ្យល់ និង​រលក​សមុទ្រ​កម្ពស់​មធ្យម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close